ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានប្រារព្ធក្នុងរយៈពេល ៣ ថ្ងៃ។ ថ្ងៃទី ១ ត្រូវបានហៅថាជា ថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី ២ ជាថ្ងៃ វារៈវ័នបត និងថ្ងៃទី ៣ ជាថ្ងៃ វារៈឡើងស័ក។
ថ្ងៃមហាសង្រ្កាន្ត
មហាសង្រ្កាន្ត ជាពាក្យសំស្ក្រឹតមកពីពាក្យ មហា (Moha) + សង្រ្កាន្ត (Sankranti)។ ពាក្យ មហា ប្រែថា ជាធំ។ ពាក្យ សង្រ្កាន្តប្រែថា ដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរតាមទិសខ្សែតែមួយក្នុងរយៈពេល ១២ខែ។ ថ្ងៃមហាសង្រ្កាន្ត ជាថ្ងៃសម្រាប់ទទួលសង្រ្កាន្តធំ ដែលឈានចូលមកដល់។ ក្នុងពេលដែលសង្រ្កាន្តចុះមកដល់ ឬក្នុងពេលដែលដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរតាមទិសខ្សែតែមួយ តែងតែមានទេពធីតាមួយអង្គ ដែលជាបុត្រីរបស់កបិលមហាព្រហ្ម បានយាងចុះមកឋានកណ្ដាល យាងសំដៅទៅកាន់ភ្នំសុមេរុ។
នៅថ្ងៃនេះ ប្រជាពលរដ្ឋត្រូវរៀបចំសំណែនព្រេង និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ។
វារៈវ័នបត ជាដំណើរនៃការដង្ហែរក្បាល ព្រះព្រហ្ម ព័ទ្ធជុំវិញភ្នំកៃឡាស ចំនួន ៦០នាទី រួចយកក្បាលព្រះព្រហ្មនោះត្រឡប់ទៅទុកក្នុងគុហា គន្ធម៉ាលី នាភ្នំព្រះសុម៉ែ នាឯឋានសួគ៌វិញ។
ថ្ងៃទីពីរនេះដែរ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬ នៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈ ដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនាទាក់ទងអំពីប្រវត្តិព្រេងនិទាននៃពីធីបុណ្យចូលឆ្នាំខ្មែរ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយ បង្សុកូលចេតិយ បញ្ជូនមគ្គផល ដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។
ការផ្លាសប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង១២ ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិសថ្ថត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ហើយពិធីស្រង់ព្រះនេះទាក់ទងនិងប្រវត្តិព្រះកែវមរកតផងដែរ ។ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប ហើយជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរះភាពឧបទ្រុព្ទចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ។
ប្រភព វីគីភីឌា
0 Comments