១.រថយន្តមួយដឹកផ្លែល្ពៅចេញពីចម្ការបានចំនួន២៥៥ផ្លែក្នុងមួយដង។ ប្រសិនបើរថយន្តនោះដឹក៥ដងក្នុងមួយថ្ងៃ តើគេអាចដឹកផ្លែល្ពៅបានប៉ុន្មានផ្លែក្នុងមួយថ្ងៃ?

២.ចន្ថាចង់ទិញប៊ិក៥ដើម ដោយប៊ិកមួយដើមតម្លៃ៥០០៛ ។ តើចន្ថាត្រូវចំណាយប្រាក់ប៉ុន្មានរៀល?

៣.ក្រុមហ៊ុនមួយផលិតទឹកសុទ្ធបាន៨៥០ដបក្នុងមួយថ្ងៃ។ តើក្រុមហ៊ុននោះអាចផលិតទឹកសុទ្ធបានប៉ុន្មានដបក្នុងរយៈពេលមួយសប្ដាហ៍?